ព័ត៌មានជាតិ

Update៖ បើមិនស្ដាយចំណេះ ក៏នឹកដល់គុណមាតាខំចិញ្ចឹមផង! និស្សិតឆ្នាំទី៤ម្នាក់ សង្ស័យខឹងម្ដាយស្ដីបន្ទោសតិចតួច សរសេរបណ្ដាំទុក ១ច្បាប់ រួចចង.កសម្លាប់ខ្លួន

ភ្នំពេញៈ កាលពីវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែងខាងជើងវត្តទឹកថ្លា ក្នុងភូមិចុងខ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីនិស្សិតម្នាក់ ចង.កសម្លាប់ខ្លួន និងបន្សល់ទុកសំបុត្របណ្ដាំមួយសន្លឹកឲ្យម្ដាយ។

ជនរងគ្រោះឈ្មោះ ម៉ា ត្រា អាយុ ២១ឆ្នាំជានិស្សិតឆ្នាំទី៤ ផ្នែកគីមី ចំណីអាហារនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្នាក់នៅបន្ទប់ជួលលេខ៣៦ កន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

មូលហេតុ៖ សង្ស័យតូចចិត្តម្ដាយស្ដីបន្ទោសតិចតួច។

ដំណើររឿង៖ មុនពេលកើតហេតុម្ដាយជនរងគ្រោះ បានខលទូរស័ព្ទមកកូនប្រុសជាទីស្រឡាញ់ ប៉ុន្តែមិនចូលទាក់ទងមិនបាន ក៏សម្រេចចិត្តខលទៅលេខម្ចាស់ផ្ទះជួលឲ្យជួយមើលកូនផង ពេលនោះម្ចាស់ផ្ទះក៏ដើរមកមើល ឃើញបន្ទប់បិទទ្វាររួចនាំគ្នាដោះកញ្ចក់ ស្រាប់តែប្រទះឃើញជនរងគ្រោះចង.កសម្លាប់ខ្លួនបាត់ទៅហើយ ភ្លាមៗម្ចាស់ផ្ទះបានរាយការណ៍ជូនសមត្ថកិច្ច ឲ្យចុះមកដល់ទីតាំងដើម្បី ត្រួតពិនិត្យកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់