ភ្នំពេញៈ យុវជនពីរនាក់ ជិះម៉ូតូអៃខនមួយគ្រឿង មកកាប់ប្រហារ លើយុវជនមួយក្រុមទៀតកំពុងផឹកស៊ី បណ្ដាលឲ្យរងរបួស ត្រូវបានយុវជនមួយក្រុមទៀតខាងរងគ្រោះព្រួតគ្នាវាយតប តទៅវិញ បណ្ដាលឲ្យស្លាប់ម្នាក់ ពេលបញ្ជូនទៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើល កាលវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃ ព្រហស្បតិ៍ ទី២៤ ខែ មិថុនា ឆ្នាំ២០២១
ស្ថិតក្នុងភូមិត្រពាំងចេក សង្កាត់ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ ។
ជនបង្កដែលស្លាប់មានឈ្មោះ ហែម សុគុន្ធ ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅជិតកន្លែងកើតហេតុ ទី២ ជនរងគ្រោះរងរបួសធ្ងន់មានឈ្មោះ ង៉ោ អាយុ២០ឆ្នាំជាង ស្នាក់នៅបន្ទប់ជួល ជិតកន្លែងកើតហេតុខាងលើ កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនបង្កមានគ្នាពីរនាក់ ជិះម៉ូតូអៃខនមួយគ្រឿងមិនចាំស្លាកលេខ បានជិះម៉ូតូកាត់មុខស្ទាវមួយក្រុមទៀតកំពុងតែផឹកស៊ី មិនដឹងជាមានរឿងអ្វីជាមួយគ្នា ជិះចូលទៅបន្ទប់ជួល ដែលនៅខាងក្នុង មួយសន្ទុះក៏ជិះចេញមកវិញ មានកាន់ដាវនៅដៃមកកាប់ប្រហារ លើយុវជនមួយក្រុមទៀត កំពុងផឹកស៊ី បណ្ដាលឲ្យឈ្មោះ ង៉ោ ឲ្យរងរបួសត្រូវវាយតបតគ្នាទៅវិញទៅមក បណ្ដាលឲ្យជនបង្ករងរបួសធ្ងន់ នឹងបានស្លាប់ម្នាក់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ និងបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចខណ្ឌពោធិ៍ជ័យ ចុះមកដល់ចំណុចកើតហេតុ ឃាត់ខ្លួនបក្ខពួកជនបង្ក បានជាបន្តបន្ទាប់ចំនួន៥នាក់ ត្រូវយកទៅធ្វើការសាកសួរបន្ត ៕
មតិយោបល់