ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់បាក់កជើង និងម្នាក់ទៀតរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអាទិត្យ ០៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនិងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៧និង ៥០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាង រថយន្ត និង ម៉ូតូ បណ្ដាលឲ្យរងរបួសបាក់កជើងខាងស្ដាំ ប្រុស ០១ នាក់ និង ស្រាលប្រុស ០១ នាក់ ត្រង់ចំណុច ផ្សារកាច់ជ្រុង លើផ្លូវជាតិ២១ ស្ថិតនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក LANDCRUISER ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-4624 អ្នកបើករថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ រថយន្តបើកក្នុងទិសដៅពី លិច ទៅ កើត រួចឆ្លងផ្លូវបត់ឆ្វេងទៅជើង ក៏បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1K-4340 (មិនពាក់មួកសុវត្ថិភាព និង មានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ សេង វិវឌ្ឍន៍ ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅភូមិត្រពាំងបុស្ស ឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ(រងរបួសបាក់កជើងខាងស្ដាំ) និងអ្នករួមដំណើរពីក្រោយឈ្មោះ ប៊ូ តុន ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិបូក្ដី ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង(រងរបួសស្រាល) អ្នកទាំងពីរត្រូវបានរថយន្តស៊ីរ៉ែនដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជម្នះ ម៉ូតូបើកក្នុងទិសដៅពីជើង ទៅ ត្បូង ។
ការខូតខាត ម៉ូតូធ្ងន់ ០១ គ្រឿង និង រថយន្តស្រាល ០១ គ្រឿង ។
ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមនីតិវិធី៕

មតិយោបល់