កំពង់ចាមៈ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៦និង៣៥នាទីល្ងាច មានករណីក្មេងប្រុស ២នាក់ លង់ទឹកស្លាប់ ស្ថិតក្នុងភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។
ជនរងគ្រោះទាំងពីរអ្នកជាបងប្អូនបង្កើត៖
១/ឈ្មោះ សុខ លឹមហេង ភេទប្រុស អាយុ ៧ឆ្នាំ។
២/ឈ្មោះ សុខ ម៉េងហុង ភេទប្រុស អាយុ ៦ឆ្នាំ។
ឪពុកឈ្មោះ បូ សុខ អាយុ ៣២ឆ្នាំ និងម្ដាយឈ្មោះ ឈុន សម្ផស្ស អាយុ ៣៥ឆ្នាំ សព្វថ្ងៃទាំងពីរនាក់ទៅធ្វើជាពលករនៅប្រទេសជប៉ុនដូចគ្នា បច្ចុប្បន្ន រស់នៅជាមួយជីតាឈ្មោះ ទេស ឈុន អាយុ ៨០ឆ្នាំ នៅភូមិឃុំកន្លែងកើតហេតុខាងលើ។
មូលហេតុ៖ ចុះលេងទឹកនៅចំណុចរណ្តៅដី ទើបតែជីកថ្មី ១កន្លែង ដែលមានចំងាយពីផ្ទះខាងជើងភូមិ ប្រមាណជា២០០ម៉ែត្រ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ និងប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕


មតិយោបល់