ព័ត៌មានជាតិ

ពលរដ្ឋផ្ទុះការតវ៉ា ខណៈឈ្មួញយកគ្រឿងចក្រមកជីកយកអាចម៍ដីក្នុងបឹងរួម

ព្រៃវែង: ថ្មីៗនេះគេសង្កេតឃើញពលរដ្ឋរាប់រយគ្រួសារ ដែលមានចំនួ២ភូមិ បានប្រត្តិកម្មនិងសម្ដែងនូវការមិនពេញចិត្ត ទៅលើឈ្មួញដឹកដី ដែលបានជីកនិងកាយយកអាចម៍ដីក្នុងបឹងសាធារណ:នៅចំណុចបឹងតាបឹង នាខាងកើតភូមិព្រៃព្រហ្ម និងភូមិពោធិទីស្ថិតនៅក្នុង ឃុំពោធិទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង យកមកលក់ជាប្រយោជន៍ផ្ទាល់ខ្លួន។

ពលរដ្ឋបានមានមតិខ្សិបខ្សៀវតៗគ្នាពីមាត់មួយទៅមាត់មួយ ខ្លះចេញមុខនិយាយ និងខ្លះលាក់មុខ ដោយបានលើកឡើងថា ក្រុមឈ្មួញជីកអាចម៍ដីបឹងសាធារណ: នៅចំណុចខាងលើ គឺគ្រឹកគ្រេងបំផុតអាចនឹងមានការបើកភ្លើងខៀវពីអាជ្ញាធរមូលដ្ឋាន ហើយមើលទៅបានជាមានសកម្មភាពដឹកដីនោះ បានយ៉ាងរលូនតាំងពីមុនរហូតមកទល់សព្វថ្ងៃនេះ។ ពលរដ្ឋបានលើកឡើងទៀតថា ដីនោះមានទំហំប្រហែល២ហិកតា តែពេលនេះពួកគាត់សូមសំណូមពរឲ្យអាជ្ញាធរធ្វើការហាមឃាត់គ្រឿងចក្រជីកអាចម៍ដី គឺដើម្បីរក្សាទុកដីបឹងសាធារណ:នោះ ជារបស់រួមមិនឲ្យធ្លាក់ទៅជាកម្មសិទ្ធិនរណាម្នាក់ឡើយ គឺឲ្យដីនោះនៅតែជាដីបឹងរួមបែបនេះរហូតទៅ។ ហើយប្រសិនបើតម្រូវការរដ្ឋត្រូវការយកអាចម៍ដីនោះមកធ្វើជាប្រយោជន៍រួមដូចជាធ្វើផ្លូវ មន្ទីរពេទ្យ សាលារៀន វត្តអារាម គឺពួកគាត់មិនជំទាស់នោះទេ តែបើយកមកជាប្រយោជន៍ឯកជន គឺពួកគាត់នឹងជំទាស់។

តែទោះជាយ៉ាងណាគេសង្កេតឃើញសកម្មភាពរបស់អាជ្ញាធរស្រុក ដែលដឹកនាំដោយលោក ម៉ន នីបណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនស្ថាប័នទៀត បានធ្វើការ ប្រជុំរួមជាមួយ និងពលរដ្ឋជាច្រើននាក់ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៦ នៅវត្តចុងសាក់ ឃុំពោធិទីស្រុកស៊ីធរកណ្ដាលនេះ ខណ:នោះលោកអភិបាលស្រុកបានទទួលនូវការសំណូមពររបស់ពលរដ្ឋដោយផ្ទាល់មាត់ថា ឲ្យឈ្មួញឈប់ជីកដីបឹងនោះតទៅទៀតនិងសូមឲ្យរក្សារដីបឹងនោះទុកជាសម្បត្តិសាធារណ:រហូត។

ដោយឡែកលោក អ៊ាន រឿន ដែលមានដីជាប់នោះបានលើកឡើងក្នុងកិច្ចប្រជុំនោះថា ពាក់ព័ន្ធនិងរឿងបង្គោលភ្លើងដែលកាត់ដីគាត់ៗសូមឲ្យថៅកែភ្លើងរើចេញពីដីគាត់ផង ខណ:ខ្សែភ្លើងនោះរាយកាត់ចំកណ្ដាលដីគាត់ ដើម្បីទៅលក់ឲ្យនាក់ភូមិប្រើប្រាស់ តែការលើកឡើងជាលក្ខណ:ឯកជននេះ ត្រូវបានពលរដ្ឋជំទាស់ផងដែរ ដោយថា ភ្លើងនោះពួកគាត់កំពុងប្រើប្រាស់ប្រចាំថ្ងៃបើរើទៅគាត់បានភ្លើងណាប្រើ ពាក់ព័ន្ធនិងករណីនេះអាជ្ញាធរកំពុងរកដំណោះស្រាយបន្តទៀតផងដែរ៕

មតិយោបល់