ព្រះសីហនុៈ លោកវរសេនីយ៍ឯក អ៊ី សុខា ស្នងការរងទទួលផែនចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងរវាង រថយន្តបើកបុកម៉ូតូ បណ្តាលឲ្យបុរសជាជនជាតិចិនម្នក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង២និង៤០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវវិថីឯករាជ្យ ស្ថិតនៅត្រង់ចំណុចក្បែរកែងព្រះវិស្ណុវេទិកា៧មករា ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានធ្វើដំណើរ ពីកែងរ៉ា ឆ្ពោះទៅវិថីឯករាជ្យ លុះដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ម៉ាកSIRIUS ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយជនជាតិចិនម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកជនបង្កបានគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុកនៅករិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕
មតិយោបល់