ព័ត៌មានជាតិ

វៀតណាម២នាក់ ត្រូវនគរបាលឃាត់ខ្លួន និងដកហូតដាវកែច្នៃ២ដើម ក្នុងករណីបង្រ្កាបគ្រឿងញៀនជាក់ស្តែង

ភ្នំពេញ: នគរបាលរដ្ឋបាលឫស្សីកែវ ស្តីពីការស្រាវជ្រាវ បង្ក្រាបជាក់ស្តែងករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិវៀតណាម រួមទាំងវត្ថុតាងមួយចំនួន ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង០០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវលំ ក្រុមទី១០ ក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវរាជធនីភ្នំពេញ ។

សមត្ថកិច្ច ឱ្យបានដឹងថា ផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍ឫស្សីកែវ បានបើកការស្រាវជ្រាវ បង្ក្រាបបានជនសង្ស័យចំនួនពីរនាក់
ទី១-ឈ្មោ លឺ ទុងមិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបន្ទប់ជួល ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ មុខរបរ ជាងសំណង់(មានសារធាតុញៀន) ។ ទី២-ឈ្មោះ សេង សុខ ហៅយ៉ិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅមិនពិតប្រាកដ មានសារធាតុញៀន ។

សម្ភារ:ដកហូតរួមមាន៖១/ ម្សៅក្រមពណ៌សថ្លាមួយកញ្ចប់ ។ ២/ឧបករសំរាប់ជក់ថ្នាំញៀនមួយចំនួន។
៣/ថង់ប្លាស្ទិកមួយចំនួន ។ ៤/ដាវកែច្នៃចំនួនពីរដើម ។ ៥/ម៉ូតូម៉ាករីប៊ែ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ GM៨៣៤៩ មួយគ្រឿង។

ក្រោយកើតហេតុផ្នែកជំនាញខណ្ឌ និងប៉ុស្តិ៍កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍ទៅតាមនីតិវិធី៕

មតិយោបល់