ព័ត៌មានជាតិ

ទុកឲ្យទៀត! បាត់ម៉ូតូថ្មីបែរជាដើររកឃើញម៉ូតូកញ្ចាស់១គ្រឿងប្រហែល១០០ម៉ែត្រសង្ស័យជារបស់ជនល្មើស

បន្ទាយមានជ័យ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានករណីចោរលួចម៉ូតូបានកើតឡើងនៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លុះព្រឹកឡើងទើបម្ចាស់ដឹងមានការភ្ញាក់ផ្អើល។ករណីចោរលួចយកម៉ូតូនេះបានកើតឡើងនៅភូមិស្រះឈូកខាងកើតឃុំស្រះជីកស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថាម៉ូតូដែលបាត់ម៉ាកហុងដាទ្រីមស៊េរីឆ្នាំ២០១៧ពណ៌ខ្មៅគ្មានតែមស្លាកលេខប.ជ1R.9152លេខម៉ាស៊ីនND125ME-5133139លេខតួND125ME-5133139ជារបស់ឈ្មោះពាសុធាវីភេទប្រុសអាយុ២៩ឆ្នាំនៅភូមិស្រះឈូកខាងកើតឃុំស្រះជីកស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបានបញ្ជាក់ថាតាមការរៀបរាប់ពីម្ចាស់ម៉ូតូប្រាប់សមត្ថកិច្ចថានៅមុនពេលបាត់ខ្លួន(ម្ចាស់ម៉ូតូ)បានទុកនៅសំយាបផ្ទះដោយមិនបានចាក់សោរនោះទេ។លុះព្រឹកឡើងវេលាម៉ោង០៥ព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២១ស្រាប់តែមិនឃើញម៉ូតូហើយបានដើររកក៏ប្រទះឃើញម៉ូតូ០១គ្រឿងធុនសេ១០០ស៊េរីចាស់ពណ៌ក្រហមគ្មានស្លាកលេខទុកចោលនៅចម្ងាយពីផ្ទះ១០០ម៉ែត្រពីផ្ទះរបស់ខ្លួនដែលសង្ស័យជាម៉ូតូរបស់ជនសង្ស័យ។
ករណីនេះកម្លាំងនគរបាលកំពុងស្រាវជ្រាវរកមុខសញ្ញាជនបង្កល្មើសមកផ្តន្ទាទោសតាមច្បាប់៕

 

មតិយោបល់