កំពង់ចាមៈ កាលពីវេលាម៉ោង ៦និង៣៥នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតលើផ្លូវជាតិលេខ៧ ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈឈុន ហ៊ាងភូមិដូរដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
រថយន្តម៉ាក មីស៊ុយប៊ីស៊ី ពណ៌ប្រផេះ ពាក់ស្លាកលេខ ឌ-០២៨៥-ភព២ អ្នកបើកបរមិនស្គាល់អត្ដសញ្ញាណ (គេចខ្លួនបាត់) បើកបរពីលិចទៅកើតហើយបាន បុកជាមួយម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1S-0216 បើកបរដោយឈ្មោះ អូន ចាន់ថូ ភេទប្រុស អាយុ ៣៩ឆ្នាំ (ស្លាប់) នៅភូមិដូង ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
មូលហេតុ៖ អ្នកបើកបររថយន្តជែងមិនប្រយ័ត្នជ្រុលបុកម៉ូតូ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕


មតិយោបល់