ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ទៅរាយសន្ទួច បណ្តាលឲ្យដួលផ្កាប់មុខ ក្នុងទឹកជម្រៅត្រឹមជង្គង់ដាច់ខ្យល់ស្លាប់

ពោធិ៍សាត់: នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៧ និង ៣០នាទី មានករណីបុរសម្នាក់ទៅរាយសន្ទួច បណ្តាលឲ្យដួលផ្កាប់មុខ នៅក្នុងទឹកដែលមានជម្រៅត្រឹមជង្គង់ដាច់ខ្យល់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ត្រង់ចំណុចថ្នល់ទី២ ស្ថិតនៅក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះឈ្មោះ មី ជីញ ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិសាត់ ។ នៅលីវ ។ ឪពុកឈ្មោះ ម៉ិល យន់ អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ, ម្ដាយឈ្មោះ យ៉ង់ ផាន់ណក់ អាយុ៦១ឆ្នាំ ជនជាតិខ្មែរ
មានកូន០៨ នាក់ស្រី០៥នាក់ ជនរងគ្រោះកូនទី៧ ។

តាមការបំភ្លឺរបស់ម្ដាយជនរងគ្រោះ យ៉ង់ ផាន់ណក់ អាយុ៦១ឆ្នាំ ជនជាតិខ្មែរ បានបញ្ជាក់អះអាងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង៦និង១៥នាទី កូនប្រុសរបស់ខ្លួន បានចេញពីផ្ទះទៅរាយសន្ទូច នៅចំណុចខាងលើមានគ្នាចំនួន០៩នាក់ ត្រូវជាបងប្អូន និងអ្នកជិតខាងមានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ មី ផាន់ណា អាយុ៣៤ឆ្នាំ ភេទស្រី ជនជាតិខ្មែរ (ត្រូវជាបងបង្កើត),២.ឈ្មោះឡាញ់ សំ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ(ត្រូវជាបងថ្លៃ),៣.ឈ្មោះ ញ៉ែម ធាង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ(ត្រូវជាបងជីដូនមួយ)
៤.ឈ្មោះ ផៅ ស៊ីមុច អាយុ២៦ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ(ត្រូវជាបង់ថ្លៃ),៥.ឈ្មោះស៊ីម អុល អាយុ៣២ឆ្នាំ ភេទស្រី ជនជាតិខ្មែរ(ត្រូវជាបងជីដូនមួយ),៦.ឈ្មោះ ខ្ចៅ ឆាំន អាយុ៥១ឆ្នាំ ភេទស្រី ជនជាតិខ្មែរ(ត្រូវជាមីងបង្កើត)
៧.ឈ្មោះ យាយ ថុន អាយុ៤៣ឆ្នាំ ភេទស្រី ជនជាតិខ្មែរ(ត្រូវជាអ្នកជិតខាង),៨.ឈ្មោះ នួន ភារម្យ អាយុ២៤ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ (ត្រូវជាអ្នកជិតខាង),៩.កូនប្រុសរបស់ខ្លួន(ត្រូវជាជនរងគ្រោះ)។ មានទីលំនៅភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិសាត់ ។

ហើយអ្នកឃើញកូនប្រុសរបស់ខ្លួនមុនគេគឺឈ្មោះ ញ៉ែម ធាង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បាននិយាយរៀបរាប់ថា នៅថ្ងៃឆ្នាំដដែលវេលាម៉ោង១៧ ជាង ខ្លួនបានដើរកាត់កន្លែងឈ្មោះ មី ជីញ ចងសន្ទូចក៏ឃើញកន្លែងឈ្មោះ មី ជីពា្ញ ដួលផ្កាប់មុខក្នុងទឹកជម្រៅត្រឹមជង្គង់ខ្លួន ក៏ទៅលើកមើលឃើញឈ្មោះ មី ជីញ បានដាច់ខ្យល់ស្លាប់ នៅកន្លែងកើតហេតុ បាត់ទៅហើយខ្លួនក៏បានស្រែកហៅ អ្នកទៅជាមួយមកឱ្យមកជួយលើកកន្លែងឈ្មោះ មី ជីញ ហើយក៏បាននាំគ្នាយកសាកសព្វមកផ្ទះតែម្ដងទៅ ។

មូលហេតុ៖ ខ្យល់គ ដួលផ្កាប់មុខនៅក្នុងទឹក បណ្ដាលឲ្យស្លាប់។

ក្រោយពេលកើតហេតុ កម្លាំងជំនាញចូលរួមពិនិត្យសាកសព រួមមានពេទ្យខេត្ត នឹងផ្នែកជំនាញបច្ចេកទេសខេត្ត និងជំនាញអធិការនគរបាលស្រុកក្រគរ និងប៉ុស្តិ៍ ។ ក្រោយការពិនិត្យសាករួចបានធ្វើកំណត់ហេតុប្រគល់ ជូនក្រុមគ្រួសារជនរងគ្រោះ តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១០ និង៤៧នាទី ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់