ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាកឡុចស៊ីស៤៧០ មួយគ្រឿង ពណ៌ខ្មៅ បានបុកបង្គោលភ្លើង បាក់១ដើម និងជ្រុលល្បឿនទៅបុករះម៉ូតូ១គ្រឿងទៀត បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ , ចំណែកតៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ខណៈនេះជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងវាស់វែង ធ្វើកំណត់ហេតុទៅតាមនីតិវិធីផ្លូច្បាប់ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕






មតិយោបល់