ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាក ford ranger មួយគ្រឿង បើកឡើងសួនច្បារបុកគុម្ពផ្កា និងបង្គោលប៉ាណូ គាបជាប់ទៅមុខលែងរួច

ភ្នំពេញៈ នៅវេលាម៉ោង ៧និង៣៥នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តម៉ាក ford ranger បើកឡើងសួនច្បារ បុកគុម្ពផ្កា និងបង្គោលប៉ាណូ គាបជាប់ទៅមុខលែងរួច បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦A ក្បែរវត្តកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ford ranger ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ19 2-0074 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងការវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់