ព័ត៌មានជាតិ

បង្ហោះម៉ូតូតាមផ្លូវសាធារណ: បើកបរយានជំនិះគ្រប់ប្រភេទដោយមិនគោរពច្បាប់ចរាចរណ៍ ជាអំពើដែលខុសនិងច្បាប់

យោងតាមផេករបស់មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឆ្លូង បានឲ្យដឹងថាការបង្កភាពអនាធិបតេយ្យ បង្ហោះម៉ូតូតាមដងផ្លូវសាធារណ: បើកបរយានជំនិះគ្រប់ប្រភេទដោយមិនគោរពច្បាប់ចរាចរណ៍ ជាអំពើដែលខុសនឹងច្បាប់ ធ្វើអោយប៉ះពាល់ដល់សន្តិសុខនិងដល់សង្គមជាខ្លាំង ដែលអំពើទាំងនេះរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ អនុវត្តទៅលើគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ។
សូមមាតា បិតា និងអាណាព្យាបាលទាំងអស់ត្រូវយកចិត្តទុកដាក់លើកូនចៅរបស់ខ្លួនទាំងអស់គ្នា ត្រូវឃ្លាំមើល តាមដាន អប់រំណែនាំនិងតំរង់ទិសអោយពួកគាត់ដើរទៅផ្លូវល្អ ដើម្បីជាធនធានដ៏មានប្រយោជន៍សម្រាប់សង្គមជាតិ និងក្រុមគ្រួសារ ។
ពួកគាត់ព្រមទទួលកំហុសក្នុងការបង្ហោះម៉ូតូតាមដងផ្លូវសាធារណ: និងបានធ្វើកិច្ចសន្យាចំពោះមុខសម្ថកិច្ច និងអាណាព្យាបាលរបស់ពួកគាត់ដើម្បីបញ្ឈប់រាល់ទង្វើរខុសដែលផ្ទុយនិងច្បាប់ ក៏ប៉ុន្តែពួកគាត់ក៏ស្ថិតនៅក្រោមការតាមដាននិងឃ្លាំមើលរបស់សម្ថកិច្ចជំនាញយើងបន្តទៀតដែរ ក្រែងពួកគាត់ប្រព្រឹត្តបទល្មើសផ្សេងៗទៀត ។
ពួកគាត់ទទួលកំហុស និងសំពះសុំទោសអាណាព្យាបាលរបស់គាត់៕

 

មតិយោបល់