ព័ត៌មានជាតិ

កូរ៉េខាងជើង​បដិសេធ​សំណើ​កូរ៉េខាងត្បូង​សម្រាប់​កិច្ចពិភាក្សា​ជួបជុំ​គ្រួសារ​

​ប្រទេស​កូរ៉េខាងជើង​នៅ​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ច្រានចោល​ការស្នើសុំ​របស់​ទីក្រុង​សេ​អ៊ូ​ល​ដើម្បី​ពិភាក្សា​ស្តី​ពី​ការជួបជុំ​គ្នា​វិញ​សម្រាប់​គ្រួសារ​ដែល​បំបែក​ដោយ​សង្គ្រាម​កូរ៉េ​។​

​ការឆ្លើយតប​អវិជ្ជមាន របស់​កូរ៉េ​ខាងជើង ដូចជា​បង្ហាញ​ពី​ភាព​មិន​ល្អ​សម្រាប់​ប្រទេស​កូរ៉េខាងត្បូង ខណៈពេល​ដែល​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​រួម​គ្នា​ប្រចាំឆ្នាំ​ជាមួយនឹង​សហរដ្ឋអាមេរិក និង​ទីក្រុង​ព្យុង​យ៉ាង​បាន​ធ្វើ​ការសាកល្បង​មី​ស៊ី​ល និង​សព្វាវុធ​។​
​នៅមុននេះ កូរ៉េខាងត្បូង​បាន​ស្នើសុំ​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង ឲ្យមាន​ការពិភាក្សា​ជា​ថ្មី​មួយ ដើម្បី​ឲ្យ​គ្រួសារ​ដែល​បាន​បែកបាក់​គ្នា​ជំនាន់​សង្គ្រាម​កូរ៉េ អាច​ជួប​គ្នា​តាមរយៈ​វីដេអូ ឬ​សំបុត្រ ប៉ុន្តែ​នៅពេល​នេះ​ត្រូវបាន​កូរ៉េខាងជើង​បដិសេធ​។​

​កូរ៉េ​ខាងជើង​បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ជួបគ្នា​កាលពី​ថ្ងៃ​ទី​២០​ដល់​២៥​ខែ​កុម្ភៈ កន្លងទៅនេះ នៅក្នុង​រមណីយដ្ឋាន​មួយ​កន្លែង​របស់​ប្រទេស​កូរ៉េខាងជើង​។​
​យោងតាម​សេចក្ដីរាយការណ៍​បានឲ្យដឹងថា មាន​ប្រជាជន​កូរ៉េ​ប្រមាណ ៧១.០០០​នាក់ មាន​អាយុ​ជាង ៧០​ឆ្នាំ បាន​នៅរស់ ក្រោយ​ពេល​សង្គ្រាម​កូរ៉េ ហើយក៏​ជា​អ្នក​ដែល​បាន​បែកបាក់​គ្រួសារ​ផង​ដែរ ដូច្នេះ​ពួក​គេ​ចង់​ជួប​មុខ​គ្នា​មុននឹង​ស្លាប់​៕​
2014-03-06_112703

មតិយោបល់