កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ០១:៣០នាទីមានករណីរំលោភលើលំនៅដ្ឋានអ្នកដទៃគ្មានការអនុញ្ញាតចំណុចកើតហេតុភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ឈួន ចាន់ណារី ភេទ ស្រី អាយុ ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ បឹងខ្យាង ឃុំ បឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ លក់ដូរ។
ជនសង្ស័យឈ្មោះ ស៊ុយ វណ្ណដា ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ មិនពិតប្រាកដ។ មានទីលំនៅផ្ទះជួល ភូមិ ថ្មី សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។ មានសារធាតុញៀនក្នុងទឹកនោម(វិជ្ជមាន+)(ឃាត់ខ្លួន)
នៅថ្ងៃកើតហេតុ ពេលជនរងគ្រោះ និងក្រុមគ្រួសារកំពុងសំរានលង់លក់នៅផ្ទះរបស់ខ្លួន ពេលនោះជនសង្ស័យបានផ្លោះរបងផ្ទះរបស់ជនរងគ្រោះដោយនៅក្នុងដៃជនសង្ស័យមានកាន់ខ្សែក្រវាត់មួយក្រវី ចុះក្រវីឡើង ព្រមទាំងនិយាយរអ៊ូៗតែម្នាក់ឯង ភ្លាមនោះជនរងគ្រោះបានដាស់ប្តីរបស់ខ្លួនឈ្មោះ ប៉ក់ រ៉ាវុធ អោយភ្ញាក់ដឹងខ្លួន បន្ទាប់មកជនរងគ្រោះបានដេញជនសង្ស័យអោយចេញពីផ្ទះរបស់ខ្លួនវិញ តែជនសង្ស័យមិនព្រមចេញទេ បែរជានិយាយគំរាមសម្លាប់ជនរងគ្រោះ បើអញមានកាំភ្លើងអញនិងសម្លាប់ចោលអោយអស់ ។ បន្ទាប់មកជនរងគ្រោះបានតេទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋឃុំ បឹងខ្យាង ពេលទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋឃុំបឹងខ្យាងបានចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីបន្តនីតិវិធី៕



មតិយោបល់