ព័ត៌មានជាតិ

បង្រ្កាបជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

បន្ទាយមានជ័យ: នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រោយពីទទួលបានព័ត៌មានពីម្ដាយជនរងគ្រោះតាមរយ:ទូរស័ព្ទថា មានចោរចំនួនពីរនាក់ ជិះម៉ូតូហុងដាវេវពណ៌ស ក្នុងនោះមានម្នាក់មានស្នាមសាក់ពេញមុខ និងសាក់ចិញ្ចើម ជាអ្នកធ្វើសកម្មភាពលួចយកម៉ូតូរបស់កូនគាត់។

ក្រោយពីទទួលព័ត៌មាននឹងភិនភាគ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ នួន ហួរ (ហៅអាយក្ស ) ភេទប្រុស អាយុ២០ឆ្នាំ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាំយមានជ័យ និងបានសួរនាំរកម៉ូតូ ជនសង្ស័យបានបង្ហាញទីតាំងដែលពួកគេលាក់ទុក គឺនៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ១ កម្លាំងបានធ្វើការដកហូតយកម៉ូតូ និងបានប្រលគ់ជូនម្ចាស់ដើមវិញ ចំណែកជនសង្ស័យត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់