ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូ២គ្រឿងបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យបុក រងរបួសធ្ងន់បុរស៤នាក់

កំពង់ស្ពឺៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសុក្រ៩ កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៣០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បើកបរបញ្រ្ចាសទិសគ្នា ពីជើងទៅត្បូងលើផ្លូវលំក្រួសក្រហម ត្រង់ចំណុចព្រៃគ្រោល ស្ថិតក្នុងភូមិអញ្ញសេះឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

ករណីនេះមាន ម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1D-6148 បើកបរដោយឈ្មោះ ហ៊ី នី ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិស្តៅវស្សា ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (មិនពាក់មួកសុវត្ថិភាព រងរបួធ្ងន់ ) បើកពីទិសខាងជើងទៅទិសខាងត្បូង និងអ្នករួមដំណើរចំនួន២នាក់៖១-ឈ្មោះ លីន តូច ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិស្តៅវស្សា ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ( មិនពាក់មួកសុវត្ថិភាព រងរបួសធ្ងន់),២-មិនស្គាល់អត្តសញ្ញាណ មិនស្គាល់អាស័យដ្ឋាន (មិនពាក់មួកសុវត្ថិភាព រងរបួសធ្ងន់) មកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូ១គ្រឿងម៉ាកC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 1GN-6087 អ្នកបើកបរឈ្មោះ ធី ធុយ ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (មិនពាក់មួកសុវត្ថិភាព រងរបួសធ្ងន់) ដែលកំពុងបើកបញ្រ្ចាសទិសគ្នាពីទិសខាងត្បូង ទៅខាងជើង បណ្តាលឲ្យរងរបួសមនុស្ស៤នាក់ ប្រុស ហើយជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ចំពោះវត្ថុតាងទាំង២គ្រឿង បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់