ព័ត៌មានជាតិ

សង្ស័យជិះម៉ូតូបុកគូទរថយន្ត បណ្តាលឲ្យបុរស២នាក់ ស្លាប់និងរបួសធ្ងន់ នៅកន្លែងកើតហេតុ

ភ្នំពេញ: (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែលជាង៤ទៀបភ្លឺ តាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មានយើងខ្ញុំ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍​ មួយកើតឡើង បណ្តាលឲ្យបុរសមិនស្គាល់អត្តសញ្ញាណ២នាក់ ស្លាប់និងរបួសធ្ងន់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ដោយនៅកន្លែងកើតហេតុ គេប្រទះឃើញតែម៉ូតូ១គ្រឿងគត់ ដែលខ្ទេចផ្នែកខាងមុខមួយកំណាត់ និងបុរស២នាក់ ស្លាប់និងរងរបួសធ្ងន់ ករណីនេះសង្ស័យជនរងគ្រោះជិះម៉ូតូបុកគូទរថយន្ត ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យ នឹងហៅរថយន្តដឹកសាកសព និងជនរងរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យមួយកន្លែងផងដែរ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់លាស់នូវឡើយនោះទេ ។ ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានបាននឹងកំពុងធ្វើការស្រាវជ្រាវបន្ត ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនទៀតនៅពេលក្រោយ ៕

មតិយោបល់