ព័ត៌មានជាតិ

សាលាក្រុង បញ្ជាឲ្យផ្អាកចរាចណ៍រថយន្តដឹកទំនិញនៅលើផ្លូវជាតិលេខ១ ពីគល់ស្ពានមុនីវង្ស ដល់វត្តក្ដីតាកុយ

ភ្នំពេញ៖ សាលារាជធានាភ្នំពេញ នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ ២០១៥ នេះ បានចេញសេចក្ដីជូនដំណឹងដល់​ម្ចាស់រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ និង​សាធារណជនឲ្យបានជ្រាបថា រាល់រថយន្តដឹកទំនិញ​ទាំងអស់ នឹងមិនអនុញ្ញាតឱ្យធ្វើច​រាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ១ចាប់​ពី​ចំណុ​ច​គល់​ស្ពាន​ព្រះមុនីវង្ស រហូតដល់វត្តក្តីតាកុយ ដោយត្រូវវាងតាមស្ពាន​ព្រែកសំរោង ក្រុងតាខ្មៅវិញ ដើម្បីបន្ថយការកកស្ទះចរាចរណ៍ ខណៈ​ដែល​កំណាត់​ផ្លូវ​នេះ កំពុងតែសាងសង់ពង្រីកឱ្យធំជាងមុន។

ការចេញសេចក្ដីជូនដំណឹងនេះ ដោយសារតែ​បច្ចុប្បន្នក្រុមជំនាញកំពុងពង្រីកផ្លូវខាងលើផ្លូវនេះ ហើយជួបប្រទះទៅនឹងបញ្ហា​កកស្ទះចរាចរណ៍​យ៉ាងធ្ងន់ធ្ងរជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យគម្រោងពង្រីកផ្លូវលេខ១ អាចនឹងមិនបញ្ចប់តាមការកំណត់៕

007

មតិយោបល់