ព័ត៌មានសិល្បៈ និងកម្សាន្ត

អត្ថន័យឈ្មោះ ពិធីការិនី ខៀវ សានសាណា

ភ្នំពេញៈ ពិធីការិនី​ ខៀវ សានសាណា​ ស្ថិតក្នុងចំណោម​​ពិធីការិនី​មួយដួង ដែលមានសំនួន​វោហារស័ព្ទ ចាក់ទឹកមិនលេច ធ្វើឲ្យ​​ទស្សនិកជន​ស្តាប់ហើយផ្ទុះសំណើច​តាមនាង ដោយទាំងនេះ​បានមកពី​ អត្ថន័យនៃឈ្មោះ របស់នាង ។​

ខៀវ សានសាណា​ បានថ្លែង​ប្រាប់ទៅកាន់ទស្សនិកជន ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ MY TV ឲ្យ ដឹងថា មូលហេតុដែលប៉ាម៉ាក់ របស់នាង ដាក់ឈ្មោះថា « សានសាណា» នេះគឺ ក្នុងអំឡុងពេលដែលម្តាយ​ខ្លួនមានផ្ទៃពោះ គាត់បានទៅមើលកុន ដែលកុននោះជា​របស់​សាធារណៈរដ្ឋ​ឆេកូ​ស្លូវ៉ាគី ដោយ​តួស្រីក្នុងរឿងនោះ មាន​ឈ្មោះ សានសាណា ។

ពិធីការិនី ដែល​កំពុងធ្លាយរឿងដឹកដៃ​បុរស​អូស្ត្រាលី លោក Seraj Sutton ចូលរោងការនៅថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៦ បានបន្តថា សានសាណា ជា​នារីម្នាក់​ដែលចូលចិត្ត ធ្វើឲ្យគេសប្បាយចិត្ត កន្លែងណាមានកើតទុក្ខ កន្លែងណាមានទឹកភ្នែក ឲ្យតែ​ សានសាណា​ ទៅដល់ គឺលែងមានភាពកើតទុក្ខ មានតែសំណើច​សើចក្អាកក្អាយ ចឹង​ហើយបានជានាងកើត​មក​ ប៉ាម៉ាក់ដាក់ឈ្មោះ ថា «សានសាណា​» ៕​
ទស្សនាវីដេអូដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=tBMa63qutAc

Sana

មតិយោបល់