កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលជំនាញស្រុកស្អាង ធ្វើការពិនិត្យសាកសពបុរសម្នាក់ ស្លាប់ដោយចងកធ្វើអត្តឃាត ដែលបង្កការភ្ញាក់ផ្អើលឡើងនៅ វេលាម៉ោង៥និង៣០នាទីនៅចំណុចលើផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិក្បាលជ្រោយ. ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។
មន្ត្រីនគរបាល ផ្នែកកោសល្យវិច្ច័យស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ល សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ឈ្មោះ ហ៊ល សីហា និងប្រពន្ធឈ្មោះ អេង ម៉ៅ អាយុ២៤ឆ្នាំ បានឈ្លោះប្រកែកគ្នា ហើយប្រពន្ធបានចាកចេញពីផ្ទះបាត់ទៅ ។ រហូតដល់ថ្ងៃទី២៣ ខែឆ្នាំដដែល វេលាម៉ោង០៥និង៣០នាទី ឈ្មោះ វ៉ាន់ ចាន់នីបានឡើងទៅលើផ្ទះ ក៏ស្រាប់តែឃើញឈ្មោះ ហ៊ល សីហា បានស្លាប់ដោយចងក នៅលើផ្ទះរបស់ខ្លួន ភ្លាមនោះក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ដើម្បីធ្វើការពិនិត្យ។
ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍ព្រែកគយ ទទួលបានព័ត៌មានករណីខាងលើ ភ្លាមនោះក៏បានរាយការណ៍បន្ត ទៅកម្លាំងជំនាញស្រុក ដោយសហការជាមួយមេឃុំ, គ្រូពេទ្យនិងមេភូមិ ដោយពិនិត្យឃើញថា សាកសពមានស្នាមត្រង់កផ្នែកខាងមុខ ក្រោមចង្កាពីក្រោយ ក្រោមទងត្រចៀកខាងស្ដាំ ដល់ក្រោមទងត្រចៀកខាងឆ្វេង។ ក្រៅពីស្លាកស្នាមខាងលើ ពុំមានស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ.តាមការសន្និដ្ឋាន ជនរងគ្រោះ ស្លាប់ដោយសារ ចងកធ្វើអត្តឃាតខ្លួនឯង ។
ក្រោយពីពិនិត្យរួច សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់