ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើហិង្សា ប្រើដំបងឈើវាយ បណ្ដាលឲ្យរបួសធ្ងន់

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការដ្ឋានគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល កន្ទោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើហិង្សា ប្រើដំបងឈើវាយ បណ្ដាលឲ្យរបួសធ្ងន់ នៅចំណុចតាមផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
– ជនរងគ្រោះឈ្មោះ ជឹង នឹង ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួលលេខ ១២ ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
– ជនរងគ្រោះឈ្មោះសារុន បូរិទ្ធ ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល កន្ទោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើហិង្សា ប្រើដំបងឈើវាយ បណ្ដាលឲ្យរបួសធ្ងន់ នៅចំណុចតាមផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
– ជនរងគ្រោះឈ្មោះ ជឹង នឹង ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួលលេខ ១២ ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
– ជនរងគ្រោះឈ្មោះសារុន បូរិទ្ធ ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

 

– ជនសង្ស័យឈ្មោះ គង់ អ៊ុង ហៅ វែង ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះលេខ ១៩ ផ្លូវប៉េ ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២២:០០នាទី ជនរងគ្រោះឈ្មោះ ជឹង នឹង បានដើរចេញពីបន្ទប់ជួល ទៅផឹកស៊ីជាមួយអ្នកស្គាល់គ្នាចំនួន ៥ នាក់ (ហុង, កុយ, គង់ អ៊ុង ហៅ វែង (ជនសង្ស័យ), ខួច និងម្នាក់ទៀតមិនស្គាល់ឈ្មោះ) នៅចំណុចក្នុងរោងចក្រ កាត់ដេរកាបូប យីហោ ឃ្យូវ៉ាយប៊ែក ដែលមានចម្ងាយប្រហែល២០០ ម៉ែត្រ ពីបន្ទប់ជួលរបស់ជនរងគ្រោះ។
ពេលផឹកស៊ីបានមួយសន្ទុះជនរងគ្រោះឈ្មោះ ជឹង នឹង បាននិយាយនៅកន្លែងផឹកស៊ីថា “ស្បែកជើងខ្លួនដើរតាមផ្លូវ បានដោះគប់ឆ្កែដាច់ខ្សែខាងស្ដាំបាត់ហើយ” ដោយជនរងគ្រោះនិយាយដដែលៗ បណ្តាលឲ្យជនសង្ស័យ និងមនុស្សប្រុសម្នាក់ទៀត មិនស្គាល់ឈ្មោះ ខឹង ក៏វាយលើជនរងគ្រោះឈ្មោះ ជឹង នឹង ចំលើផ្ទៃមុខចំនួន ៣ ទៅ ៤ ដៃ បណ្ដាលឱ្យជនរងគ្រោះបាក់ធ្មេញថ្គាមខាងស្ដាំខាងក្រោម ចំនួន ១ រួចជនរងគ្រោះបានរត់ចេញពីកន្លែងផឹកស៊ី ហើយជនសង្ស័យ និងបក្ខពួក បានដេញវាយជនរងគ្រោះ រហូតដល់ក្រៅរោងចក្រ តែត្រូវឈ្មោះ កុយ, ខួច, ហុង បានជួយឃាត់។

បន្ទាប់ពីដើរមកបន្ទប់វិញ ជនរងគ្រោះឈ្មោះ ជឹង ក៏ទិញស្រាបៀរចំនួនកន្លះកេះ មកអង្គុយផឹកជាមួយជនរងគ្រោះឈ្មោះ សារុន បូរិទ្ធ និងអ្នកជិតខាងចំនួន ២នាក់ទៀត ក្រោយមកជនសង្ស័យឈ្មោះគង់ អ៊ុង បានទូរស័ព្ទហៅ សង្ស័យឈ្មោះ យី វ៉ាន់ឌឿន ហៅ ពើ (ជាអ្នកធ្លាប់ធ្វើការជាមួយគ្នា នៅក្នុងរោងចក្រ) ដោយប្រាប់ថា “មានគេគំរាមរកវាយខ្លួន នៅមុខរោងចក្រឃ្យូវ៉ាយប៊ែក” មួយសន្ទុះក្រោយ ក៏ឃើញជនសង្ស័យឈ្មោះ យី វ៉ាន់ឌឿ បានរថយន្តម៉ាក Range Rover ពណ៌ខ្មៅ មកដល់ហើយសួរនាំជនសង្ស័យឈ្មោះគង់ អ៊ុង ថា “អាណាគេគំរាមរកវាអ្ហែង” ពេលនោះ ជនសង្ស័យឈ្មោះ គង់ អ៊ុង បានប្រាប់ថា “អ្នកនៅផ្ទះជួលជិតហ្នឹង” ជនសង្ស័យឈ្មោះយី វ៉ាន់ឌឿន បាននិយាយថា “នាំអញទៅមើល មូលហេតុអីបានរកវាយអ្ហែង”។
បន្ទាប់មកជនសង្ស័យឈ្មោះ គង់ អ៊ុង និងជនសង្ស័យឈ្មោះ យី វ៉ាន់ឌឿន បានបើករថយន្តម៉ាក range rover ទៅបន្ទប់ជួលរបស់ជនរងគ្រោះឈ្មោះជឹង នឹង សួរនាំ ក៏មានទំនាស់សំដីគ្នាឡើង រហូតដល់មានការប្រតាយប្រតប់គ្នារវាងជនរងគ្រោះ ឈ្មោះ ជឹង និងជនរងគ្រោះឈ្មោះ សារុន បូរិទ្ធ ជាមួយនឹងជនសង្ស័យឈ្មោះ គង់ អ៊ុង ហៅ វែង និងជនសង្ស័យឈ្មោះ យី វ៉ាន់ឌឿន បណ្តាលឲ្យជនរងគ្រោះឈ្មោះ ជឹង នឹង របួសចង្កាខាងស្តាំ ចំនួន ៦ ថ្នេរ, ក្បាលចំហៀងខាងឆ្វេង ចំនួន ៥ ថ្នេរ, ត្រចៀកខាងឆ្វេងចំនួន ១ថ្នេរ ចំណែកជនរងគ្រោះឈ្មោះ សារុន បូរិទ្ធ របួសធ្ងន់ ត្រូវបានក្រុមគ្រួសារនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសម:។
ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ចំណុចកើតហេតុ ត្រួតពិនិត្យ ឃើញរថយន្តម៉ាក range rover ពណ៌ខ្មៅចំនួន ១គ្រឿង និងកំណាត់ដំបងឈើចំនួន 2។ ចំណែកក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់អស់។
លុះដល់ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ ២០២១ ជនរងគ្រោះឈ្មោះ ជឹង នឹង និងឈ្មោះ សារុន បូរិន (ត្រូវជាបងប្រុសបង្កើត របស់ជនរងគ្រោះឈ្មោះ សារុន បូរិទ្ធ) បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល កន្ទោក បន្ទាប់ទទួលពាក្យបណ្ដឹងពីជនរងគ្រោះ នៅវេលាម៉ោងប្រហែល ៩:00នាទី សមត្ថកិច្ចបានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ គង់ អ៊ុង នៅចំណុចតាមផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌកំបូល ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

មតិយោបល់