ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវ សមត្ថកិច្ចឃាត់ខ្លួន ករណីគាស់ផ្ទះ

សៀមរាប: កាលវេលាម៉ោង ៩និង៣០នាទីថ្ងៃទី២៣ ខែមករាឆ្នាំ២០២១ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះពលរដ្ឋ លួចយកទ្រពសម្បត្តិ នៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុក និងកម្លាំងប៉ុស្តិ៍ត្រពាំងធំឃាត់ខ្លួនបាន ខណ:ពេលដែលព្យាយាមជិះម៉ូតូគេចខ្លួន ហើយនាំមកធ្វើការសាកសួរសារភាពថាខ្លួនមាន ឈ្មោះ តែ ម៉េងសួង (ហៅញ៉ាញ់) ភេទប្រុស អាយុ ២៩ឆ្នាំ ស្រុកកំណើតភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប មុខរបរ (មិនពិតប្រាកដ) ពិតជាបានធ្វើសកម្មភាពគាស់ផ្ទះជនរងគ្រោះលួចយកទ្រព្យសម្បត្តិ ពិតប្រាកដមែន។

+វត្ថុតាងដកហូតបានមកវិញ
-ទូរទស្សន៍ម៉ាកសាំស៊ុង៣២អ៊ីងចំនួន ១គ្រឿង
-រូបចាក់១ផ្ទាំង(រូបអង្គរ)
-ទូរស័ព្ទអិនចុចពិលពណ៌ខ្មៅចំនួន១គ្រឿង។

ក្រោយមកបានធ្វើតេស្តទឹកនោមជនសង្ស័យរកសារធាតុញៀន ជាលទ្ធផល គឺ វិជ្ជមាន។

ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់