ព័ត៌មានជាតិ

អាណោចអាធ័មណាស់! ស្រ្តីម្នាក់ បាត់ខ្លួន១ថ្ងៃ ស្រាប់តែប្រទះឃើញលង់ទឹកស្លាប់

កំពង់ធំ: នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង០៦និង០០នាទី ស្ថិតត្រង់ចំណុចភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់។

សពជនរងគ្រោះឈ្មោះ លី គឹមឡាង ភេទស្រី អាយុ៤៣ឆ្នាំ។

មូលហេតុ៖ ជនរងគ្រោះមានជំងឺប្រចាំកាយស្រឺត។ ស្រ្តីរងគ្រោះខាងលើ បាត់ខ្លួនរយ:ពេល១ថ្ងៃ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសពជនរងគ្រោះ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ទើបប្រគល់សពទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់