កំពង់ស្ពឺៈ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ មានករណីឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ឈ្មោះ នូ ស៊ីម ភេទ
ប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ,ពាក់ព័ន្ធករណីដុតផ្ទះ០១ខ្នង ទំហំ៥x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី របស់ជនរងគ្រោះឈ្មោះ អ៊ីង សារឿន ភេទប្រុស អាយុ៨៥ឆ្នាំ រស់នៅភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យឆេះខូចខាតផ្ទះ និងសម្ភារៈអស់ទាំងស្រុង ។
ជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ។ ចំពោះករណីអគ្គិភ័យនេះ កម្លាំងនគរបាលអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង អស់ទឹកចំនួន០១រថយន្ត ទើបភ្លើងរលត់ទៅវិញ មិនបណ្តាលឲ្យឆេះបន្តដល់ផ្ទះអ្នកជិតខាងនោះឡើយ ៕



មតិយោបល់