ស្ទឹងត្រែង: កាលពីវេលាម៉ោង ៤និង១០នាទីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត ៣គ្រឿង បុកជាប់គ្នា ស្ថិតខាងលិចស្ពានមេគង្គ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្ត ដឹកដំឡូងមី ១គ្រឿង ខូចហើយបានឈប់ចតក្បែរចិញ្ចើមផ្លូវជាតិលេខ៩ ពេលនោះមានរថយន្តធន់ធំធ្វើដំណើរពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានរថយន្តដឹកត្រាក់ទ័រ ១គ្រឿង ចុះពីលើស្ពានមេគង្គធ្វើដំណើរពីលិចទៅកើត ស្រាប់តែមកកន្លែងរថយន្តខូចឈប់ចត បានបុកគ្នាគាបជាប់ទាំង ៣គ្រឿងតែម្ដង។ បណ្ដាលឲ្យស្ទះផ្លូវមិនអាច ឲ្យរថយន្តតូចធំធ្វើដំណើរឆ្លងកាត់បាន (ចាប់ពីក្រុងស្ទឹងត្រែងទៅកាន់ខេត្តព្រះវិហារ និងពីខេត្តព្រះវិហារមកកាន់ក្រុងស្ទឹងត្រែង)។
ករណីនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសទេ៕


