ព័ត៌មានជាតិ

រថយន្តបត់ឆ្លងផ្លូវបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ស្លាប់

កណ្ដាល: នៅថ្ងៃច័ន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៥និង១៥នាទីព្រឹកទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ចំណុចគីឡូម៉ែត្រលេខ៣៦.៣៧ ផ្លូវជាតិលេខ១ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ មានរថយន្តគ្រឿងម៉ាក LEXUS RX 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-1319បើកបរដោយឈ្មោះ សួស ភារិន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចម្ការលើ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្នាក់នៅបច្ចុប្បន្នភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបររដ្ឋបាលរោងចក្រនៅ
ភ្នំពេញ (ឃាត់ខ្លួន) ។ បើកបរទិសដៅអ្នកលឿងភ្នំពេញ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក YAMAHA CBR ពណ៌ខ្មៅលា
យក្រហម ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-6212 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណបើកបរមានទិសដៅ
ភ្នំពេញអ្នកលឿង ពេលមកដល់ចំណុចកើតហេតុបានបាត់ឆ្លងផ្លូវពីលិចទៅកើតក៏ត្រូវរថយន្តម៉ាកខាងលើបុកពេញទំហឹង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។ រីឯម៉ូតូខូចខាតធ្ងន់ ១គ្រឿង និងរថយន្តខូចខាត ១គ្រឿង បានរក្សាទុកនៅកន្លែងកើតហេតុ រង់ចាំជំនាញចរាចរណ៍ស្រុក ចុះមកវាស់វែងរួចបញ្ជូនទៅអធិការដ្ឋានស្រុកកៀនស្វាយនិងបន្តតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់