ព័ត៌មានជាតិ

ប្រពន្ធស្លាប់ និងប្តីរងរបួសស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍

កំពង់ស្ពឺ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតបណ្តាលឱ្យប្រពន្ធស្លាប់ និងប្តីរងរបួសស្រាល។ ឧបទ្ទវហេតុបានកើតឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៥នឹង៣០នាទី នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ៦៨-៦៩ ត្រង់ចំណុចភូមិព្រៃផ្ដៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 3D-6146 អ្នកបើកបរឈ្មោះ មិន ប៊ុនទ្រី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅស្របគ្នា ពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើ បានកៀរម៉ូតូមួយគ្រឿងកំពុងបទឆ្វេងឆ្លងផ្លូវ ម៉ាកហុងដាC125 ស៊េរី ឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1BJ-7721 បើកបរដោយឈ្មោះ អួន ចាន់រ៉ែត ភេទប្រុស អាយុ ៣៧ឆ្នាំ រងរបួសចំដៃឆ្វេង និងជើងខាងឆ្វេងស្រាល រស់នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងជោស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺឌុបប្រពន្ធ ជិះពីក្រោយ ឈ្មោះ ហេង សុភា ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំខាងលើបានស្លាប់នៅកន្លែងកើតហេតុ។

ប្រភពដដែលបន្តថាសពបានប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី និងបានឃាត់ខ្លួនអ្នកបើកបររថយន្ដឈ្មោះ មិន ប៊ុនទ្រី ព្រមទាំង។ វត្ថុតាងរថយន្តម៉ូតូមករក្សា ទុកនៅកន្លែងអធិការដ្ឋាននគបាលស្រុកឱរ៉ាល់ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់