ព័ត៌មានជាតិ

បុរសម្នាក់យកកូនកាំបិតចិត្តបន្លែ ចាក់ជនរងគ្រោះចំខ្នងផ្នែកខាងស្តាំ បណ្តាលឲ្យរបួសជាទម្ងន់

មណ្ឌលគិរីៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ១១កើត ខែមាឃ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ មានករណីប្រើអំពើហិង្សា០១ករណី បានកើតឡើង ត្រង់ចំណុចឡេងណេះ ស្ថិតនៅក្នុងភូមិពូកេះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ករណីប្រើអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង០០និង០៥នាទីយប់ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ក្នុងចំណុចភូមិ-ឃុំកើតហេតុខាងលើ។

ជនបង្កឈ្មោះ តូច សុខុន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើត ស្ថិតនៅភូមិចំបក់ ស្រុកសំរោង ខេត្តតាកែវ បច្ចុប្បន្នរស់នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ខេត្តមណ្ឌលគិរី ។

ក្នុងករណីប្រើអំពើហិង្សាជនបង្កបានប្រើកាំបិតចិត្តបន្លែ ចាក់ទៅលើជនរងគ្រោះមានឈ្មោះ គី វ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ស្ថិតនៅភូមិពូត្រុំ សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ជនបង្កបានចាក់ទៅលើជនរងគ្រោះ ត្រូវចំផ្នែកក្រោយខ្នងខាងស្ដាំ បណ្ដាលឲ្យរងរបួសជាទម្ងន់ ។

ក្រោយពីបានទទួលដំណឹងខាងលើ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានដកហូតនៅ វត្ថុតាងមួយចំនួន ក្នុងករណីប្រើប្រាស់អំពើហិង្សារួមមាន៖ កូនកាំបិតមួយ ប្រវែង ៣.៣ ស.ម មុខកាត់ ០.៣ ស.ម ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តមណ្ឌលគិរី ។ ចំណែកឯជនសង្ស័យ ដែលជាជនបង្កប្រើប្រាស់អំពើហិង្សា ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់