ព័ត៌មានជាតិ

ជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន ត្រូវបានបង្ក្រាប និងឃាត់ខ្លួន

ភ្នំពេញ: ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៥:០០នាទី ដោយទទួលបានការអនុញ្ញាត្តិពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៅ យូសុះ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមច្រាំងចំរេះ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ។ វត្ថុតាងដកហូត៖​ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៥កញ្ចប់ (ធំល្មម០២ តូច០៣) និងម៉ូតូ០១គ្រឿង។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យ បន្តធ្វើរដ្ឋបាលនៅចំណុចខាងលើ ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ និងដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៤កញ្ចប់តូច ជារបស់ឈ្មោះ ឃីម ប៊ុនណាក់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ (រក្សាទុក) និងម៉ូតូ០៤គ្រឿង។

វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ០៩កញ្ចប់ (ធំល្ម០២កញ្ចប់ តូច០៧កញ្ចប់), ម៉ូតូចំនួន០៥គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង យកមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់