ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច ចុះពិនិត្យអ្នកស្នាក់នៅ ផ្ទះសំណាក់មានជ័យ និងផ្ទះសំណាក់ម្លិះ ឃាត់ខ្លួនជនប្រុស-ស្រីជាច្រើននាក់ ពាកព័ន្ធករណីគ្រឿងញៀន

ពោធិ៍សាត់: នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣៥នាទី កម្លាំងអន្តរាគមន៍ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្ថិ៍នគរបាលរដ្ឋបាលលលកស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃ ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការ បានចុះត្រួតពិនិត្យអ្នកស្នាក់នៅ តាមបណ្ដាផ្ទះសំណាក់ចំនួន០២កន្លែង។

១-ផ្ទះសំណាក់មានជ័យ ស្ថិតនៅភូមិពោធិ៍តាកួយ សង្កាត់លលក ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ត្រួតពិនិត្យបន្ទប់លេខ០៥ ឃាត់ជនសង្ស័យប្រុស-ស្រីបានចំនួន០២នាក់។ វត្ថុតាងចាប់យកបានរួមមាន៖ -ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់,-ទូរស័ព្ទដៃចំនួន០២គ្រឿង,-ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន ។ ត្រួតពិនិត្យបន្ទប់លេខ០២ ឃាត់ជនសង្ស័យប្រុសម្នាក់ ។ វត្ថុតាងចាប់យកបានរួមមាន៖ -ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន ។

២-ផ្ទះសំណាក់ម្លិះ ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់វេលាម៉ោង ១០និង៤៥នាទី ។ ត្រួតពិនិត្យបន្ទប់លេខ០៨ ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីបានចំនួន០៤នាក់ ។ វត្ថុតាងចាប់យកបានរួមមមាន៖ -ក្រាមពណ៌សថ្លាចំនួន១៨កញ្ចប់ (ធំ០១កញ្ចប់នថង់តូច១៧កញ្ចប់) -ដែកកេះចំនួន០៥ដើម ,-ទូរស័ព្ទដៃចំនួន០៧គ្រឿង ,-ឧបករណ៍ជក់មួយចំនួន ,-ម៉ូតូចំនួន០២គ្រឿង ,-កាបូបតូចពណ៌សូកូឡាចំនួន០១កាបូប ។

បច្ចុប្បន្នជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំងអស់ រួមជាមួយនឹងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ចបាននាំយកទៅ កាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងនីតិវិធីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់