មណ្ឌលគិរីៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នាវេលាយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ១១និង៣០នាទីយប់ ត្រូវនិងថ្ងៃច័ន្ទ ១២កើត ខែមាឃ ឆ្នាំជូតទោស័ក.ព.ស ២៥៦៤ មានករណីក្មេងទំនើងចំនួន ០២ក្រុម បានធ្វើសកម្មភាពបង្កជាជម្លោះដេញកាប់គ្នានៅតាមផ្លូវ សាធារណៈស្ថិតនៅភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
បណ្ដាលអោយមានរងរបួសស្រាលមនុស្សដែលជាបក្ខពួកក្មេងទំនើងទាំងសងខាងចំនួន ៣នាក់ ។
ករណីដេញកាប់គ្នានៃក្រុមបក្សពួកទាំងពីរនេះ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្រងតេះ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកពេជ្រាដា បានចុះធ្វើអន្តរាគម និងចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន ៧នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១–ឈ្មោះ ច្រាញ់ ញឹង ភេទប្រុសអាយុ២៤ឆ្នាំមុខរបរកសិករ រស់នៅឃុំក្រង់តេះរងរបួសត្រូវចំក្បាលខាងឆ្វេង ។
២– ឈ្មោះពេជ្យ ភារ៉ា ភេទប្រុសអាយុ២៧ឆ្នាំជនជាតិភ្នងរងរបួសលើចិញ្ចើមខាងស្ដាំនៅឃុំក្រង់តេះ។
៣–ឈ្មោះ ច្រឺច លន់ ភេទប្រុស អាយុ២០ ឆ្នាំជានជាតិភ្នងររបួសក្បាលផ្នែកខាងមុខខាងស្ដាំរងរបួសធ្ងន់ នៅឃុំប៊ូស្រា។
៤–ឈ្មោះ ប៊ុន ថាន់ ស្មាក់ ភេទប្រុសអាយុ១៩ឆ្នាំជនជាតិភ្នង នៅភូមិពូទឺត ឃុំប៊ូស្រា។
៥–ឈ្មោះ តាវិន យ៉េត ភេទប្រុសអាយុ១៧ ឆ្នាំជនជាតិភ្នងនៅភូមិពូទឺត ឃុំប៊ូស្រា។
៦–ឈ្មោះ ង៉ន ចិ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិព្នង នៅឃុំប៊ូស្រាស្រុកពេជ្រាដា។
៧–ឈ្មោះ ធយ ឆាត ភេទប្រុសអាយុ១៧ឆ្នាំជនជាតិ ព្នងនៅឃុំក្រង់តេះ ស្រុកពេជ្រាដា។
វត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបានរួមមាន៖ ម៉ូតូចំនួន០២គ្រឿងនិងដាវ១ដើម។
សូមបញ្ជក់ផងដែរថា ករណីក្រុមក្មេងទំនេងទាំងពីរក្រុមឈានទៅដល់មានជម្លោះ រហូតទៅដល់កាប់ចាក់គ្នានេះគឺ បណ្តាលមកពីមានគុំនំនិងគ្នាពីមុនមក។
បច្ចុប្បន្នជនសង្ស័យទាំងពីរក្រុមខាងលើ ព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕














មតិយោបល់