ព័ត៌មានជាតិ

ករណីនាំចូលស្ដុកចែកចាយ គ្រឿងសម្អាងក្លែងក្លាយ សាប៊ូចម្រុះម៉ាក ទឹកលាងក្រចក ម៉ាស ម្ជុលជ័រចាក់សេរ៉ូម ត្រូវសមត្ថកិច្ចរកឃើញ

ភ្នំពេញៈ យោងតាមផេកនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១, កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីស្ថាប័នជំនាញពាក់ព័ន្ធ រួមមាន៖ ក្រសួងសុខាភិបាល អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីនាំចូល ស្តុក ចែកចាយ គ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈបិរក្ខាពេទ្យគ្មានច្បាប់អនុញ្ញាត ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវ៦៤៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានរកឃើញ វត្ថុតាង រួមមានៈ
-សាប៊ូចម្រុះម៉ាក ចំនួន១២៤កេស ស្មើ ២.៧៨៩គីឡូក្រាម
-ទឹកលាងក្រចក ចំនួន ៥៥កេស ស្មើ ១.៥៧៥គីឡូក្រាម
-ម៉ាស Medical Face Mask ចំនួន ១.៨០០ ប្រអប់
-ម្ជុលជ័រចាក់សេរ៉ូម ចំនួន ១.០០០ដើម
បន្ទាប់មក លោក ម៉ុត ដារ៉ា ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យសមត្ថកិច្ចចម្រុះធ្វើការឃាត់ទុកសម្ភារៈទាំងអស់នៅក្នុងឃ្លាំងជាបណ្តោះអាសន្ន និងបិទផ្លុំបេទីតាំងខាងលើ និងបាននាំតំណាងម្ចាស់ទីតាំងខាងលើមកនាយកដ្ឋាន ដើម្បីបន្តនីតិវិធី៕

មតិយោបល់