ព័ត៌មានជាតិ

ស្រ្តីជនជាតិឥស្លាមម្នាក់ ចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច

កំពង់ឆ្នាំង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ចន្លោះម៉ោង១២និង០០នាជទី ដល់ម៉ោង០៥និង០០នាទី ទៀបភ្លឺ នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ទាំ ប៉ែន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិឥស្លាម ស្ថិតនៅភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានករណីអត្តឃាតដោយចងក សម្លាប់ខ្លួនឯង ដោយជនរងគ្រោះខាងលើ បានយកខ្សែអង្រឹង ពណ៌ ត្រីអ៊ី ប្រវែង០៤ម៉ែត្រ ចងកភ្ជាប់នឹងសំយាបផ្ទះរហូតដល់ម៉ោង០៥និង០០នាទីទៀបភ្លឺ កូនប្រុសឈ្មោះឡឹប សាន់ អាយុ ១៨ឆ្នាំ បានភ្ញាក់ពីដេកមកឃើញម្តាយចងកសម្លាប់ខ្លួនបាត់ទៅហើយ។

មូលហេតុ៖ ដោយសារមានជំងឺផ្លូវចិត្ត ដោយប្ដីស្ត្រីរងគ្រោះក៏មានជំងឺ រីឯខ្លួនក៏មានជំងឺប្រចាំកាយទៀត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ ដោយបានធ្វើការស្រាវជ្រាវ និងធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះខាងលើ ពិតជាបានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ៕

មតិយោបល់