ព័ត៌មានជាតិ

ស្នេហា ផ្អែមល្ហែមបានតែដំបូង! ចុងក្រោយទាញកាំបិតផ្គាក់កាប់តែសំណាងគេចផុត

កំពង់ស្ពឺ: នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ច បានទ ទួលបណ្តឹងពីជនរងគ្រោះម្នាក់ឈ្មោះ ហ៊ឹន យុន ភេ ទស្រី អាយុ ៦០ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងត្រ យឹង ស្រុក ភ្នំស្រួច ខេត្ត កំពង់ ស្ពឺ ប្តឹង ឈ្មោះ ហែម ក្រឹង ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវ ជាប្តី ពីបទប្រើហឹង្សា ដោយចេតនា ប៉ុនប៉ង សម្លាប់ រូបគាត់ ដោយយកកាំបឹតផ្គាក់ដងឈើប្រវែង៥៥cm យកមកកាប់គាត់ ។

តាមការបញ្ជាក់ឲ្យដឹងពីជនរងគ្រោះ ជាភរិយាបាន រៀបរាប់ ថា ជនល្មើសជាប្ដីបានឈ្លោះប្រកែកជាមួ យគាត់កាលពីវេលាម៉ោងប្រមាណ ៨ ព្រឹក លុះការ ឈ្លោះ ប្រកែក កាន់តែក្ដៅទៅៗ បុរសជាប្ដីដែលមានកម្លាំងខ្លាំងផងនោះបានគំរាមសម្លាប់រូបគាត់ បាន មួយសន្ទុះកំហឹងមិនទាន់រលត់បុរសជាប្ដីបានស្ទុះទៅ ទាញកាំបិតផ្គាក់ដងឈេី យកមកប៉ុនប៉ងកាប់សម្លា ប់ តែម្ដង ប៉ុន្តែ ជនរងគ្រោះបានគេចផុតត្រូវចំស្មា និងគុម្ពត្រចៀក របួស ស្រាល ហេីយលោកប្ដីបានចាប់ទាញជាប់ វៃជាច្រេី នដៃនិងសង្កត់ក ពេលនោះគាត់ខំរេីបំរាស់ទេីបរត់រួ ចចេញមកខាងក្រៅផ្ទះស្រែកឱ្យអ្នកភូមិជួយ។

មូលហេតុដែលកេីតជាហឹង្សារហូតឈានដល់ការ ប៉ុនប៉ង សម្លាប់ ប្រពន្ធ ក៏ព្រោះតែ ភ្លេីងប្រច័ណ្ឌ ប្រពន្ធជាមួយអ្នកជិត ខាង។ វត្ថុតាង ដកហូតបាន កាំបិត ផ្គាក់ ដងឈេីមួយ ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច ធ្វើ ការសាកសួរ និងកសាងសំណុំ រឿង អនុវត្តតាមនិតិវិធី៕

 

មតិយោបល់