ព័ត៌មានជាតិ

បុរសម្នាក់តខ្សែភ្លើង ភ្លេចបិទគុបភ្លើងបណ្តាលអោយឆក់ស្លាប់ នៅខេត្តបាត់ដំបង

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទី មានករណីឆ្លងចរន្តអគ្គិសនីឆក់ខ្សែភ្លើងស្លាប់ម្នាក់ ស្ថិតត្រង់ចំណុចភូមិព្រៃព្រាល ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។

មន្រ្តីនគរបាលស្រុកមោងប្ញស្សី បាឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ លឿម ពិសិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានចេញទៅតខ្សែតែមិនបានបិទគុបភ្លើងទើបបណ្តាលឲ្យឆ្លងខ្សែភ្លើងស្លាប់តែម្តង ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ លឿម ពិសិទ្ធ ពិតជាឆ្លងចរន្តអគ្គីសនីស្លាប់ពិតប្រាកដមែន ។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់