ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ០៧នាក់ ករណីលួច ទទួលផលចោរកម្ម និងជួញដូរនូវសារធាតុញៀន

កណ្តាលៈ នៅវេលាម៉ោង០៩និង៣០នាទីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាអោយកម្លាំងនគរបាលយុត្តិធម៌ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នឹងកម្លាំងប៉ុស្តិ៍នគរបាលឈើទាល ធ្វើការចុះល្បាតក្នុងភូមិសាស្ត្រ ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ។

ជនសង្ស័យចំនួន០៧នាក់៖ ១/ឈ្មោះ សូ សំអ៊ន ហៅ វី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) ។ ២/ឈ្មោះ អ៊ន ស្រ៊ាន់ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ៣/ឈ្មោះ ស៊ីម សំបូរ ហៅ ឌុន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅស្នាក់នៅផ្ទះជួលនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ។ ៤/ឈ្មោះ ចិះ ភារុណ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបណ្តុះអាសន្នភូមិ ព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ៥/ឈ្មោះ សំរិទ្ធ ប៊ុនណា ហៅ ពេទ្យ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ។ ៦/ឈ្មោះ ត្រាយ សម្ជស្ស ហៅភ័ស ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាលមុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ។
៧/ឈ្មោះ ឡាច ម៉េងលាង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិព្រែក ឃុំព្រែកឃ្លោក ស្រុកស្អាង ខេត្តកណ្ដាល (រត់គេចខ្លួន) ។

កម្លាំងជំនាញនគរបាលយុត្តិធម៌ ស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍ឈើទាល ប៉ុស្តិ៍កំពង់ស្វាយ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ស្រុកកៀនស្វាយ នឹងកម្លាំងអធិការខណ្ឌច្បារអំពៅ បានចុះស៊ើបអង្កេត ស្រាវជ្រាវមុខសញ្ញាឆក់លួច ម៉ូតូតាមបណ្តោយផ្លូវលេខ១១០ យ៉ាងសកម្ម ជាលទ្ធផលក៏ឃាត់បានមុខសញ្ញានឹងបក្ខពួកខាងលើ រូមជាមួយវត្ថុតាងពាក់ពន្ធ័បទល្មើស យកមកសាកសួរបន្តនៅប៉ុស្តិ៍ឈើទាល ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ត្រាយ សម្ជស្ស ហៅភ័ស ភេទប្រុស បានឆ្លើយសារភាពថា ខ្លួនបានទទួលយកម៉ូតូចំនួន ០៣គ្រឿង ពីឈ្មោះ ឡាច ម៉េងលាង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិព្រែកឃ្លោក ឃុំព្រែកឃ្លោក ស្រុកស្អាង ខេត្តកណ្តាល ។

នៅខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៧និង ០០នាទី ឈ្មោះ ឡាច ម៉េងលាង ភេទប្រុស បានយកម៉ូតូមួយគ្រឿងម៉ាក់ HONDA CUB ពណ៌ខៀវ គ្មានស្លាកលេខ អោយមក (ខ្លួន) ឈ្មោះ ត្រាយ សម្ជស្ស ហៅភ័ស ភេទប្រុស យកទៅលក់អោយ ឈ្មោះ សំរិទ្ធ ប៊ុនណា ហៅ ពេទ្យ ភេទប្រុស ក្នុងតម្លៃ ១៥០០០០៛ (ដប់ប្រាំម៉ឺនរៀលគត់)។

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី ឈ្មោះ ឡាច ម៉េងលាង ភេទប្រុស បានយកម៉ូតូមួយគ្រឿងម៉ាក់គប់មូល ពណ៌ខៀវ គ្មានស្លាកលេខ អោយខ្លួនយកទៅលក់អោយឈ្មោះ អ៊ន ស្រ៊ាន់ ភេទប្រុស ក្នុងតម្លៃ ៣០០០០០៛ (សាមសិបម៉ឺនរៀលគត់) ។

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០និង០០នាទី ឈ្មោះ ឡាច ម៉េងលាង ភេទប្រុស បានយក ម៉ូតូមួយគ្រឿងម៉ាក់ SUSAKI NEX ពណ៌ខ្មៅ គ្មានស្លាកលេខ មកផ្ញើខ្លួនអោយទុកអោយ រួចហើយ ត្រឡប់ទៅវិញបាត់ ។
ឈ្មោះ ស៊ីម សំបូរ ហៅ ឌុន ភេទប្រុស ឆ្លើយសារភាពថា៖ នៅថ្ងៃមិនចាំ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ០៩និង០០នាទី ខ្លួនបានទិញម៉ូតូមួយគ្រឿងម៉ាក់ HONDA Dream C125 ស៊េរី២០២០ បិទតែមឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IJ.4469ពី ឈ្មោះសំរិទ្ធ ប៊ុនណា ហៅ ពេទ្យ ភេទប្រុស ក្នុងតម្លៃ៨០០$ (ប្រាំបីរយដុល្លាអាមេរិចគត់) ។
ឈ្មោះសំរិទ្ធ ប៊ុនណា ហៅ ពេទ្យ ភេទប្រុស បានឆ្លើយសារភាពថា នៅថ្ងៃមិនចាំ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង១៧និង ០០នាទី ខ្លួនបានទិញ ម៉ូតូមួយគ្រឿងម៉ាក់ HONDA CUB ពណ៌ខៀវ គ្មានស្លាកលេខ ពីឈ្មោះ ត្រាយ សម្ជស្ស ហៅភ័ស ភេទប្រុស ក្នុងតម្លៃ ១៥០០០០៛ (ដប់ប្រាំម៉ឺនរៀលគត់) និងលក់ម៉ូតូមួយគ្រឿងម៉ាក់ HONDA Dream C125 ស៊េរី២០២០ បិទតែម ឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IJ.4469 អោយទៅ ឈ្មោះ ស៊ីម សំបូរ ហៅ ឌុន ភេទប្រុស ក្នុងតម្លៃ ៨០០$ (ប្រាំបីរយដុល្លាអាមេរិចគត់) ។

ឈ្មោះ អ៊ន ស្រ៊ាន់ ភេទប្រុស បានសារភាពថា ខ្លួនពិតជាបានទិញម៉ូតូមួយគ្រឿងម៉ាក់គប់មូល ពណ៌ខៀវ គ្មានស្លាកលេខ ឈ្មោះ ត្រាយ សម្ជស្ស ហៅភ័ស ភេទប្រុស ក្នុងតម្លៃ ៣០០០០០៛ (សាមសិបម៉ឺនរៀលគត់) ។
ឈ្មោះ ចិ ភារុណ ភេទប្រុស អាយុ១៨ឆ្នាំ បាយឆ្លើយសារភាពថា ខ្លូនជាអ្នកដឹកជញ្ជូនគ្រឿងញៀន អោយឈ្មោះ សំរិទ្ធ ប៊ុនណា ហៅពេទ្យភេទ ។

ឈ្មោះ ត្រាយ សម្ជស្ស ហៅភ័ស បានសារភាពទៀតថា ខ្លួននឹងបក្ខពួកពិតជាបាន ធ្លាប់ប្រព្រឹត្តិសកម្មភាព លួចយកម៉ូតូ ជាច្រើនលើកមកហើយ នឹងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

ក្រោយពីសាកសួររួច ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី ៕

មតិយោបល់