អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki និយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងទទួលប្រធានាធិបតីប្រទេសអាហ្វហ្គានីស្ថាន លោក Mohammad Ashraf Ghani និងប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកការផ្សះផ្សាជាតិលោក Abdullah Abdullah នៅសេតវិមាននៅថ្ងៃទី២៥ខែមិថុនា។
លោកស្រីនិយាយក្នុងសេចក្តីថ្លែងការណ៍ថា ដំណើរទស្សនកិច្ច នឹងបង្ហាញពីមិត្តភាពយូអង្វែងរវាងសហរដ្ឋអាមេរិក និងប្រទេសអាហ្វហ្គានីស្ថាន ខណៈការកាត់បន្ថយយោធានៅបន្ត។
លោកស្រីនិយាយថា សហរដ្ឋអាមេរិកសន្យាផ្តល់ជំនួយ ដើម្បីគាំទ្រដល់ប្រជាជនអាហ្វហ្គានីស្ថាន និងមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយទីក្រុងកាប៊ុលដើម្បីធានាពីសុវត្ថិភាពប្រឆាំងក្រុមភេរវករ ដែលបានបគម្រាមដល់ទឹកដីសហរដ្ឋអាមេរិក។
មតិយោបល់