បរទេស៖ ទីបំផុតក្លឹបបិសាចក្រហម Man UTD បានជោគជ័យក្នុងការផ្ទេរកំពូលកីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់ Crisitiano Ronaldo ត្រឡប់មកកាន់ទឹកដី Old Traffordវិញហើយពីក្លឹប Juventus ទោះបីជាព័ត៌មានដំបូងឡើយថាកីឡាករនឹងចូលរួមជាមួយនឹង Man City ក្តី។
ជាក់ស្តែងភ្នាក់ងារកីឡាករលោក Jorge Mendes ដំបូងឡើយបានផ្តល់កុងត្រានេះទៅឲ្យក្លឹប Man City ប៉ុន្តែក្លឹបជើងឯកអង់គ្លេសមួយនេះបានបដិសេធមិនបន្តការចរចានិងបោះបង់ការពិភាក្សាគ្នាទៅឲ្យ Man UTD ជំនួសវិញទោះបីជាខ្លួនបានបាត់បង់ឱកាសនាំយក Harry Kane ម្នាក់ទៅហើយក្តី។
Man UTD ត្រូវបានគេជឿជាក់ថាបានចំណាយលុយប្រមាណជា១៣លានផោននិងប្រាក់បន្ថែមក្នុងលក្ខខណ្ឌ៧លានផោនទៀតទៅឲ្យ Juventus ដើម្បីឲ្យអតីតកីឡាករឆ្នើមរបស់ក្លឹបបិសាចក្រហមសម័យឆ្នាំ២០០៣ដល់ឆ្នាំ២០០៩រូបនេះអាចត្រឡប់មកកាន់ទឹកដីដំបូងរបស់ខ្លួនវិញ៕
មតិយោបល់