ភ្នំពេញៈ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០០និង៤៥នាទីរំលងអធ្រាត្រ មានមនុស្ស២នាក់ បានស្លាប់ក្នុងហេតុការណ៍ ករណីអគ្គិភ័យឆេះឃ្លាំងស្ដុបទំនិញរបស់ក្រុមហ៊ុន ឡុងភឿង កម្លាំងសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ យកសាកសពចេញមកក្រៅ ស្ថិតក្នុងចំណុចដីឡូត៍លេខ៥ ផ្លូវ៣៥៨ ក្រុម៣០ ភូមិ៤ ស្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះអគ្គិភ័យដែលឆេះឃ្លាំងស្ដុបទំនិញរបស់ក្រុមហ៊ុនខាងលើ នៅមិនទាន់បានរលត់ទាំងស្រុងនៅឡើយនោះទេ ដោយកម្លាំងសមត្ថកិច្ច កំពុងសហការគ្នាជួយអន្តរាគមន៍។ ឃ្លាំងនេះមានស្ដុបថង់ផ្លាស្ទិច, គ្រឿងជ័រ និងសម្ភារៈមួយចំនួនធំ ។ ចំពោះមូលហេតុនាំអោយកើតអគ្គិភ័យ និងការខូចខាតសមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅឡើយ។ ទីតាំងខាងលើកំពុងត្រូវបានកម្លាំងបង្ការ និងពន្លត់អគ្គិភ័យកំពុងបន្តបាញ់ទឹកពន្លត់។
នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋ នៅក្បែរនោះបានលឺសំឡេងផ្ទុះ ចេញចេញពីឃ្លាំងខាងលើ ហើយស្រាប់តែមានផ្សែង និងអណ្ដាតភ្លើងឆេះ យ៉ាងសន្ធោសន្ធៅឡើង ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន និងខាងរថយន្តពន្លត់ អគ្គិភ័យគ្រប់អង្គភាពចេញអន្តរាគមន៍បាញ់ពន្លត់ យ៉ាងញាប់ដៃញាប់ជើង តែភ្លើងនៅតែបន្តឆេះរាល ដាលទៅដល់ផ្ទះប្រជាពលរដ្ឋ ដែលនៅជាប់នោះថែមទៀត ៕
មតិយោបល់