ក្រុមហ៊ុន Google និង Motorola កំពុងតែមមាញឹកក្នុងការបង្កើតទីតាំងរោងចក្ររបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុន Apple បែរជាមកចាប់អារម្មណ៍ទឹកដីតៃវ៉ាន់វិញ។
យោងតាមសារព័ត៌មានឧស្សាហកម្មតៃវ៉ាន់ DigiTimes បានក្រុមហ៊ុន Apple គ្រោងនឹងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) នៅក្នុងទឹកដីតៃវ៉ាន់ ដោយបានប្រកាសជ្រើសរើសថែមទៀតផង។
ប្រភពមួយចំនួនផ្សេងទៀតបាននិយាយថា ក្រុមហ៊ុន Apple បានជ្រើសតាំងបុគ្គលិកមួយចំនួនរួចរាល់ហើយ រង់ចាំតែថ្ងៃបើកដំណើរការនោះទេ។
កាលពីសប្ដាហ៍មុនដំណឹងមួយនេះ បានលេចឮម្ដងរួចទៅហើយ ប៉ុន្តែនៅពេលនេះគឺកាន់តែច្បាស់ជាងមុនដោយហេតុថា ក្រុមហ៊ុន Apple បានបង្ហាញជ្រើសរើសបុគ្គលិកវិស្វករជាន់ខ្ពស់ខាងផ្នែកវិស្វករ។
គួរបញ្ជាក់ផងដែរថា Apple និង Foxconn ជាដៃគួសហការគ្នាបេះមិនដាច់នោះទេ នៅលើទឹកដីចិន ដោយ Foxconn ជាផ្គត់ផ្គង់ធំបំផុតឲ្យ Apple៕
មតិយោបល់