កណ្តាលៈ មុខសញ្ញាដើរលួចម៉ូតូឆ្លងខេត្តម្នាក់ អស់លក្ខ័ត្រូវបានកម្លាំងនគរបាលស្រុកមុខកំពូល សហការជាមួយ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ធ្វើការបង្ក្រាបបាន បន្ទាប់ពីមុខសញ្ញារូបនេះ បានធ្វើសកម្មភាពលួចម៉ូតូគេបានសម្រេចម្តង។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៣ និង២០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
នគរបាលស្រុកមុខកំពូលបានប្រាប់ឲ្យដឹងថា កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកអញ្ចាញ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូលបានសហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡុង បឺត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិជ្រលាត់ដៃ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សព្វថ្ងៃស្នាក់នៅបណ្ដោះអាសន្នឡឥដ្ឋ ព្រះអាទិត្យllភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្ដាល។
ជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចម៉ូតូរបស់ពលរដ្ឋកាលពីវេលាម៉ោង១២ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើ បានប្រគល់ជូនសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់