ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះ ១ខ្នង ខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន

កំពង់ធំ: នៅថ្ងៃសុក្រ០១រោច ខែមាឃ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០នាទី ស្ថិតចំណុចភូមិស្នោ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ មានករណីអគ្គិភ័យឆេះតូបលក់អីវ៉ាន់ចំនួន០១លើក
-ម្ចាស់ឈ្មោះ លី ម៉េងស៊ាម ភេទប្រុស អាយុ ៤៨ឆ្នាំ ប្រពន្ធឈ្មោះ ម៉ក់ គឹមឡេង អាយុ ៤០ឆ្នាំ។
-ប្រភេទសំណង់:តូបមួយខ្នងទំហំ០៥មx០៨ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារ។
+ខូចខាត:
-ឆេះតូប០១ខ្នងទាំងស្រុងទំហំ០៥មx០៨ម
-ម៉ូតូចំនួន០២គ្រឿង
-ចិញ្ចៀនផ្លាកទីនចំនួន០១វង់
-ប្រាក់រៀលចំនួន៥០០,០០០រៀល
-ប្រេងសាំងចំនួន១កាន
-ទូរទឹកកកចំនួន០១គ្រឿង
-ម៉ាស៊ីនដេរចំនួន០១គ្រឿង
-ទូរស័ព្ទចំនួន០២គ្រឿង
-ទឹកសុទ្ធចំនួន៩០យួ
-សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានចេញអន្តរាគមន៍ចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០១រថយន្តស្មើ០៦ម៉ែត្រគុប
-កម្លាំងចុះអន្តរាគមន៍ពន្លត់សរុបចំនួន ២០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយ។
-ប្រជាការពារនិងប្រជាពលរដ្ឋជួយពន្លត់ចំនួន ១០នាក់៕

មតិយោបល់