ភ្នំពេញៈ រថយន្តអេតចាយដឹកសំពីងសំពោង ដែលធ្វើចរាចរជារៀងរាល់ថ្ងៃចេញពីស្តង់អេតចាយនៅសង្កាត់ជើងឯក ខណ្ឌដង្កោ ឆ្ពោះតាមបណ្តោយផ្លូវលេខ២១៧ មកតាមប៉ុស្តិ៍ចរាចរណ៍ ផ្សារថ្នល់បំបែកស្ពានដែក និងប៉ុស្តិ៍ចរាចរណ៍ស្ពានដែក នគរបាលចរចរណ៍ដែលឈរជើងនៅទីនោះហាក់បីដូចជាធ្វើមិនដឹងមិនឮ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលខណ្ឌដង្កោម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានលួចខ្សឹបប្រាប់ឲ្យដឹងថា រថយន្តអេតចាយដឹកសំពីងសំពោងនេះ មានចំនួន៦គ្រឿង ដែលឆ្លងកាត់ពីជើងឯកកាត់តាមបណ្តោយផ្លូវ២១៧ ហើយពួកគាត់ជាមន្ត្រីចរាចរណ៍តូចតាចធ្លាប់ហៅរថយន្តខាងលើនេះមកផាកពិន័យជាច្រើនលើកដែរ តែមិនអាចទៅរួចដោយសារមានអ្នកកាងនៅពីក្រោយ។
គួរបញ្ជាក់ផងដែរថា នៅចំណុចជើងឯកជាសារមន្ទីរប្រល័យពូជសាសន៍ ដែលភ្ញៀវជាតិ និងអន្តរជាតិទៅតែងតែទៅទស្សនា ពេលពួកគាត់ជិះម៉ូតូកង់៣ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក៏ប្រទះភ្នែកឃើញរថយន្តដឹកសំពីងសំពោងបែបនេះ បានកេះគ្នាគាត់ឲ្យមើលហើយយកកាមរ៉ាថត ហើយឆ្ងល់ចំឡែកក្នុងចិត្តយ៉ាងខ្លាំង ដែលពួកគាត់កម្រ និងជួបប្រទះរថយន្តចំឡែកអីក៏ចំឡែកយ៉ាងនេះ៕
មតិយោបល់