បាត់ដំបងៈ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ អនុវត្តតាមដីកាបង្គាប់ ឲ្យចាប់ខ្លួនលេខ១៤១ ត/ព្រ ចុះថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ របស់លោក លិ សុខា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកមោងឫស្សី ដែលមានលោកវរសេនីយ៍ត្រី ស គឹមឡុង ជាអធិការនគរបាលស្រុកបានដឹកនាំកម្លាំងនគរបាល អនុវត្តដីកាចាប់ខ្លួនចំពោះជនសង័្សយឈ្មោះ តាំង អ៊ិងហុង ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិមោងឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ពាក់ព័ន្ធបទល្មើសជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ជាមួយនឹងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលរកឃើញនូវវត្ថុតាងពាក់ព័ន្ធជាប់ខ្លួនជនសង័្សយមួយចំនួនដូចជា៖
-ម្សៅក្រាមពណ៍សថ្លាច្រកក្នុងថង់ប្លាស្ទិចសថ្លាចំនួន០២កូនថង់ មានទម្ងន់ស្មើនឹង១, ៥៤ ក្រាម (សង័្សយគ្រឿងញៀន)
-ទូរស័ដៃចំនួន០២គ្រឿង(iphone4 ចំនួន០១,អ៊ិន ចុចពិលចំនួន០១)
-កាបូបដាក់ប្រាក់ចំនួន០២
-បំពង់កែច្នៃចំនួន០២
ក្រោយឃាត់ខ្លួនជនសង័្សយ និងវត្ថុតាងបានរៀបចំបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមអំណាចដីកាតុលាការ៕
មតិយោបល់