ព័ត៌មានជាតិ

សន្តិសុខយាមសាលារៀនអន្តរជាតិចុងអ៊ីង លួចធុងបាស់ម៉ៃក្រូហ្វូន និងអំភ្លី បាន៥ថ្ងៃជាប់ខ្នោះបាត់

ភ្នំពេញៈ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៣និង២៧នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីលួចធុងបាស់ម៉ៃក្រូហ្វូន និងអំភ្លី នៅចំណុចក្នុងសាលារៀនអន្តរជាតិចុងអ៊ីង ផ្លូវ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៥-០១-២០២១បង្កដោយ ជនសង្ស័យ០១នាក់ ឈ្មោះ វី រាជសី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមសាលារៀនអន្តរជាតិចុងអ៊ីង ស្នាក់នៅក្នុងសាលារៀនអន្តរជាតិចុងអ៊ីង ផ្លូវ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ( មានសារធាតុញៀន) បានលួចធុងបាស់ម៉ៃក្រូហ្វូន និងអំភ្លី របស់សាលារៀនអន្តរជាតិចុងអ៊ីង ជនរងគ្រោះឈ្មោះ ទ្រី ស៊ីណា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀនសាលារៀនអន្តរជាតិចុងអ៊ីង ស្នាក់នៅផ្ទះលេខ៣៩៦ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

សម្ភារៈបាត់បង់ ធុងបាស់ម៉ៃក្រូហ្វូន និងអំភ្លី , សម្ភារៈបន្សល់ទុក ទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូនរបស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់