ព័ត៌មានជាតិ

មុខសញ្ញាជនសង្ស័យ២នាក់ ធ្លាប់ជាប់គុក និងប្រើសារធាតុញៀន ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ជនរងគ្រោះមកថែអ្នកជំងឺនៅពេទ្យ

ព្រះវិហារៈ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ប្រណាក បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ សូ សុខេត ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ពីករណីចោរកម្ម លួចទ្រព្យសម្បត្តិ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល០២និង០០នាទី រំលងអធ្រាត្រ នៅចំណុចមន្ទីរពេទ្យបង្អែក១៦មករា ក្នុងភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ (ពេលមកថែកូនសម្រាកពេទ្យ) ។ ដែលបង្កឡើងដោយជនពុំស្គាល់អត្តសញ្ញាណ ។

សម្ភារៈបាត់បង់រួមមានៈ ទូរស័ព្ទដៃ ចំនួន០១គ្រឿង ,ក្រវិលផ្លាទីន ចំនួន០១គូ ទម្ងន់ប្រហែល០១ជី,កាតគ្រីម៉ូតូចំនួន០២ សន្លឹក ,អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចំនួន០២សន្លឹក ,កាតអេធីអឹម ចំនួន០១សន្លឹក ,ប័ណ្ណប.ស.សចំនួន០១សន្លឹក ។
មូលហេតុ៖ បណ្តាលមកពីការធ្វេសប្រហែល ។

ក្រោយពីទទួលបណ្តឹងរបស់ជនរងគ្រោះខាងលើ សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ឈានទៅឃាត់ខ្លួនបានមុខសញ្ញាចំនួន០២នាក់៖

១-ឈ្មោះ អ៊ី អៀង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ជាមុខសញ្ញាចាស់ ទើបចេញពីពន្ធនាគារ ពីបទចោរកម្មលួចឈើ នៅក្រុងព្រះវិហារ ជាអ្នកលួច (ប្រើប្រាស់គ្រឿងញៀន) ។

២-ឈ្មោះ ជួន កញ្ញា ហៅបញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ជាមុខសញ្ញាចាស់ធ្លាប់អប់រំ ពាក់ព័ន្ធករណី ចោរកម្មលួចស្រាតាមរោងការ ជាអ្នកមើលផ្លូវ (ប្រើប្រាស់គ្រឿងញៀន ) ។

វត្ថុតាងដកហូតបានរួមមាន៖ ទូរស័ព្ទដៃ ចំនួន០២គ្រឿង ,ក្រាមពណ៌សថ្លា ចំនួន០១កូនកញ្ចប់តូច , កាតគ្រីម៉ូតូចំនួន០២សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចំ​នួន០២សន្លឹក កាតអេធីអឹមចំនួន០១សន្លឹក, កាបូបស្ពាយដាក់លុយចំនួន០១ ។

តាមចម្លើយសារភាព មុខសញ្ញាជនសង្ស័យថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិខាងលើពិតប្រាកដមែន ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់