ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្រោយលួចគ្រឿងបន្លាស់ បានសម្រេចគេចខ្លួនបាន ៣ថ្ងៃ

ភ្នំពេញ: នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១និង៣០នាទី ប៉ុស្តិ៍នគរបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីលួចគ្រឿងបន្លាស់ឡាន នៅចំណុចក្នុងឡានតាកូម៉ាឈប់តាមផ្លូវបេតុង ភូមិក្រាំងអង្ក្រង់សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខកាលពីថ្ងៃទី២៦-០១-២០២១ បង្កដោយជនសង្ស័យ០៣នាក់ ៖
១-ឈ្មោះ ចាន់ សុភាព ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ( មានសារធាតុញៀន)។
២-ឈ្មោះ ហ៊ន វណ្ណ: ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ( មានសារធាតុញៀន)។
៣-ឈ្មោះ សុ ជាតិ ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ( មានសារធាតុញៀន) បានលួចគ្រឿងបន្លាស់ឡានរបស់ជនរងគ្រោះឈ្មោះ កែវ សុខលី ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលឡានចល័តនិងលក់បន្លាស់ឡាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិក្រាំងអង្ក្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ សម្ភារ:បាត់បង់គ្មាន , សម្ភារ:បន្សល់ទុក គ្រឿងបន្លាស់ឡាន (ប៊ិចរថយន្ត០៦ដើម គិតជាទឹកប្រាក់១៥,០០០ដុល្លារ) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់