ព័ត៌មានជាតិ

រថយន្ត ៣គ្រឿង បុកគ្នាលើផ្លូវជាតិលេខ៤

កំពង់ស្ពឺ: នៅថ្ងៃសៅរ៍ ២រោច ខែមាឃ ឆ្នាំជូត ទោស័ក ស.ព២៥៦៤ ត្រូវនិងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩និង១០នាទីព្រឹក
មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តចំនួន ៣គ្រឿង លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៤-១០៥ ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បណ្តាលឲ្យខូចរថយន្តចំនួន ៣គ្រឿង មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ករណីនេះ កម្លាំងនគរបាលចុះសម្រួលចរាចរណ៍ភ្លាមៗ នៅកន្លែងកើតហេតុ ៕

មតិយោបល់