កំពង់ចាមៈ (ព័ត៌មានបឋម) នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នេះ កម្លាំងនគរបាលខេត្តកំពង់ចាម សហការ ជាមួយកម្លាំងជំនាញស្រុក ជួយអន្តរាគមន៍ ករណីអគ្គិភ័យឆាបឆេះគំនរក្ដារបន្ទះ របស់រោងចក្រក្ដារបន្ទះមួយកន្លែង ស្ថិតនៅក្នុងភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
មិនទាន់ដឹងមូលហេតុពិតប្រាកដនោះទេ ។ ខណៈនេះ រថយន្តពន្លត់អគ្គិភ័យចំនួន១២គ្រឿង និងកងកម្លាំងនគរបាលខេត្តជាច្រើននាក់ បាននឹងកំពុងអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ ។
សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តទៀតនៅពេលក្រោយ ៕
មតិយោបល់